ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ច្រានចោលសំណើសុំ ពិភាក្សាជុំវិញរឿងតំបន់ទេសចរណ៍

បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានច្រានចោលសំណើកូរ៉េខាងត្បូងសុំពិភាក្សា ស្តីពីអនាគតនៃបរិវេណអគារទេសចរណ៍រួមគ្នា ដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះបានបញ្ជាឲ្យរុះរើចោល។

កាលពីថ្ងៃចន្ទ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងលើផ្នែកចំណងមិត្តភាព ជាមួយកូរ៉េខាងជើងនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនបានស្នើឲ្យមានកិច្ចពិភាក្សាគ្នាជាមួយ ប្រទេសកូរ៉េខាងជើង ស្តីពីវិធីគ្រប់គ្រងអគារទេសចរណ៍ទាំងនោះ។ 

ប៉ុន្តែក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះថា មន្ត្រីនៃប្រទេសកូរ៉េខាងជើង បានធ្វើការបដិសេធច្រានចោលនូវគំនិតនោះ និងបាននិយាយថា ពួកគេនឹងត្រឹមតែពិភាក្សាអំពីបញ្ហា តាមរយៈការដោះដូរឯកសារគ្នាតែប៉ុណ្ណោះ៕ 

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×