ព័ត៌មានអន្តរជាតិ

រដ្ឋសភាអង់គ្លេស គាំទ្រគម្រោង បោះឆ្នោតក្នុង ខែធ្នូ

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋសភា នៃប្រទេសអង់គ្លេស បានបោះឆ្នោតគាំទ្រឲ្យរៀបចំការ បោះឆ្នោតជាតិនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ នៅក្នុងកិច្ចខិតខំប្រឹង ប្រែងមួយ ដើម្បី ឈានដល់ការ ព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀង Brexit។

នាយករដ្ឋមន្ត្រី នៃប្រទេសអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បានដាក់សំណើសម្រាប់ការបោះឆ្នោត ជាលើកទី៤ នៅថ្ងៃអង្គារម្សិលមិញនេះ ហើយលើកនេះ គឺមានការគាំទ្រពីសំណាក់គណបក្សពលករ ដែលជាគណបក្សប្រឆាំង។

លោក Boris Johnson បានមានប្រសាសន៍ថា លោកសង្ឃឹមថា ការបោះឆ្នោតមុនកាលកំណត់នេះ នឺងបំបែកការជាប់គាំងរបស់ រដ្ឋសភា និងបណ្ដាលឲ្យមានសច្ចាប័នចំពោះ កិច្ចព្រមព្រៀងថ្មីរបស់លោក ដើម្បីចាកចេញពីសហភាពអឺរ៉ុប នៅមុនកាលផុតកំណត់ថ្មី នាថ្ងៃទី៣១ ខែមករា៕
ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×