ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​និងរុស្ស៊ី ផ្តោតគោលដៅលើវត្តមាន យោធាអាមេរិក នៅជិតទីតាំងប្រេងស៊ីរី

បរទេស៖ ប្រទេសអ៊ីរ៉ង់និងរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការថ្កោលទោស ការសម្រេចចិត្តរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលរក្សាវត្តមានយោធា នៅជិតទីតាំងប្រេង ក្នុងប្រទេសស៊ីរីភាគឦសាន ដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក បាននិយាយថា ការកេងប្រវ័ញ្ចយកប្រយោជន៍ ពីធនធានណាមួយ នឹងជាទង្វើខុសច្បាប់។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ក៏បានលើកឡើងអំពីបញ្ហានោះ នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងទីក្រុងហ្សឺណែវ នៅពេលល្ងាចថ្ងៃអង្គារ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។

លោក Mohammad Javad Zarif តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពិតណាស់វាហាក់ថា សហរដ្ឋអាមេរិកកំពុងតែ ឈរជើងប្រចាំការនៅ ដើម្បីការពារប្រេង ហើយយ៉ាងហោចណាស់ លោកប្រធានាធិបតី ត្រាំ មានភាពស្មោះត្រង់ ចំពោះអ្វីដែលសហរដ្ឋអាមេរិក មានបំណង់ចង់ធ្វើ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top