ព័ត៌មានអន្តរជាតិ

តួកគី ថ្កោលទោសទង្វើអាមេរិក គាំទ្រចំណាត់ការ លើទណ្ឌកម្ម

បរទេស៖ ក្រសួងការបរទេសតួកគី នៅថ្ងៃពុធនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើធ្វើដោយរដ្ឋសភាសហរដ្ឋអាមេរិក គំាទ្រដល់សេចក្តីសម្រេច ដែលនឹងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ដោយនិយាយថា ការសម្រេចចិត្តនោះ មិនសាកសមនឹងសម្ពន្ធភាពណាតូ រវាងប្រទេសតួកគី និងសហរដ្ឋអាមេរិកនោះទេ។ 

រដ្ឋសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការបោះឆ្នោតគាំទ្រ៤០៣ទល់នឹង១១សម្លេង ចំពោះសេចក្តីសម្រេច ដែលស្នើឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មនិងកំហិតផ្សេងទៀត លើប្រទេសតួកគី និងមន្ត្រីតួកគី ជុំវិញប្រតិបត្តិការវាយលុក របស់ប្រទេសនេះ ចូលទៅក្នុងប្រទេសស៊ីរីភាគខាងជើង។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បាននិយាយថា ទង្វើរបស់អាមេរិកនេះ គឺមិនសមទៅនឹងកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានាថ្ងៃទី១៧ ខែតុលា ដែលយល់ស្របគ្នា រវាងទីក្រុងអង់ការ៉ានិងទីក្រុងវ៉ាស៊ីនតោន ដើម្បីឲ្យផ្អាកប្រតិបត្តិការ វាយលុករបស់តួកគីនោះទេ ហើយក្រសួងតួកគីក៏បាន អំពាវនាវរដ្ឋបាលអាមរិក ឲ្យចាត់វិធានការជៀសវាងចំណាត់ការ ដែលនឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀត ដល់ចំណងមិត្តភាពរវាង ប្រទេសទាំងពីរ៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top
×