ព័ត៌មានអន្តរជាតិ

ប្រេស៊ីល និងអារ៉ាប៊ីសាអូឌីត ចុះកុងត្រាវិនិយោគរួមគ្នា តម្លៃដល់ទៅ ១០ពាន់លាន ដុល្លារ

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែតុលានេះ បានឲ្យដឹងថាប្រទេសប្រេស៊ីល និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ការ ចុះហត្ថលេខាជាមួយគ្នាលើកិច្ចព្រមព្រៀង វិនិយោគមួយចំនួន ដែលត្រូវបានគេជឿជាក់ថា មានតម្លៃរហូតដល់ទៅ ១០ ពាន់លានដុល្លារ អាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ។

ប្រធានាធិបតីប្រេស៊ីលលោកJair Bolsonaro បាននឹងកំពុងបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃអង្គារនិងបានជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salmanផងដែរ ។មេដឹកនាំទាំងពីរបានពិភាក្សាពីអនាគតនៃទំនាក់ទំនងប្រេស៊ីល – អារ៉ាប៊ីសាអូឌីតនិងជាពិសេសផងដែរទៅទស្សនវិស័យសម្រាប់ឱកាសវិនិយោគបន្ថែមទៀតនាពេលខាងមុខ។

ប្រេស៊ីលបានធ្វើការប្តេជ្ញាហើយថានឹងធ្វើការងារទាំងឡាយដើម្បីសម្រួលដល់ការវិនិយោគបរទេសនៅក្នុងប្រទេសរបស់ខ្លួននាពេលកន្លងមកហើយយោងតាមក្រសួងការបរទេសប្រេស៊ីលបានបញ្ជាក់ថាភាគីទាំងពីរបានកត់សម្គាល់ផងដែរអំពីការកែទម្រង់ដែលត្រូវបានអនុវត្តដោយរដ្ឋបាលបច្ចុប្បន្ននិងឱកាសសក្តានុពលសម្រាប់ការវិនិយោគដែលបង្ហាញនិងទាក់ទាញនៅក្នុងកម្មវិធីភាពជាដៃគូរបស់រដ្ឋាភិបាលទាំងពីរ៕

ប្រែសម្រួល:ស៊ុនលី

To Top