ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងត្រៀម មីស៊ីលផ្លោងថ្មី

បរទេស៖ យោធារបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំនិងធ្វើតេស្តសាកល្បងយ៉ាងសកម្ម នូវមីស៊ីលផ្លោងនានា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើ ទំនើបកម្មសព្វាវុធរបស់ខ្លួន រួមមានទាំងមីស៊ីលមួយ ដែលបានបាញ់តេស្តជាលើកដំបូង នៅថ្ងៃពុធសប្ដាហ៍នេះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីជំនាញរុស្ស៊ីបាននិយាយថា ក្រសួងការពារជាតិបាន បាញ់តេស្តសាកល្បងមីស៊ីល Bulava មួយគ្រាប់ ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ Knyaz Vladimir នៅក្នុងអំឡុងពេលសាកល្បងនៅសមុទ្រស។ 

ចំណែកកាសែតរុស្ស៊ី ឈ្មោះ Moscow Times បានរាយការណ៍នៅថ្ងៃពុធថា ប្រទេសរុស្ស៊ីក៏កំពុងតែគ្រោង ធ្វើតេស្តយ៉ាងតិចបំផុតចំនួន ៥នៅឆ្នាំក្រោយ សម្រាប់មីស៊ីល Sarmat ថ្មី ឬក៏មីស៊ីលនុយក្លេអ៊ែ Satan-2 ដែលបំពាក់ដោយក្បាល គ្រាប់លឿនជាងសម្លេងជាច្រើន ដើម្បីគេចពីប្រព័ន្ធការ៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top