ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងអេហ្ស៊ីប ចូលរួមសមយុទ្ធការពារជាតិ ដែនអាកាស Arrow of Friendship

បរទេស៖ កងកម្លាំងទ័ពអាកាស របស់ប្រទេសរុស្ស៊ីនិងប្រទេសអេហ្ស៊ីប តាមសេចក្តីរាយការណ៍ បានធ្វើការចូលរួមនៅក្នុងសហសមយុទ្ធហ្វឹកហាត់មួយ នៅក្នុងប្រទេសអេហ្ស៊ីប ហើយនេះគឺជា សញ្ញាមួយនៃការវិវត្តចម្រើនឡើង នៃការចូលរួមរបស់រុស្ស៊ី នៅលើទ្វីបអាហ្វ្រិក។

ក្រសួងការពារជាតិនៃប្រទេសអេហ្ស៊ីប បានហៅសមយុទ្ធនេះ ថាជាសហប្រតិបត្តិការចម្រុះ រវាងកងទ័ពអាកាសអេហ្ស៊ីបនិងរុស្ស៊ី ដែលឆ្លុះបញ្ចាំងនូវចំណងមិត្តភាព និងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ នៅក្នុងវិស័យនានាជាច្រើន។

គួរបញ្ជាក់ថា សហសមយុទ្ធយោធា Arrow of Friendship 1 មានរយៈពេល១៣ថ្ងៃ ដែលប្រារព្ធធ្វើឡើង នៅក្នុងប្រទេសអេហ្ស៊ីប និងចប់នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ គឺជាសមយុទ្ធយោធាទ្វេភាគីដំបូង របស់ប្រទេសទាំងពីរ និងមានការហ្វឹកហាត់ ដែនអាកាសទ្រង់ទ្រាយធំ និងការហាត់សមប្រយុទ្ធ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top