បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះបានឲ្យដឹងថា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថាណាតូលោក Jens Stoltenberg បានបង្ហាញជំហរថាណាតូ និងសម្ព័ន្ធមិត្តទាំងឡាយនៅតែ បើកទ្វារចំហសម្រាប់អ្នកទាំងអស់គ្នាណាដែលមានបំណង ចង់ចូលរួមក្នុងនោះមានទាំងអ៊ុយក្រែនផងដែរ។
លោកបាននិយាយបែបថា ក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាពអ៊ុយក្រែន មានសិទ្ធិក្នុងការជ្រើសរើស ប្រព័ន្ធសន្តិសុខរបស់ខ្លួន។សមាជិកភាពរបស់អង្គការណាតូ គឺជាការសម្រេចចិត្តរបស់ សមាជិកនៃសម្ព័ន្ធមិត្តណាតូ និងអ្នកដែលចង់ចូលរួមជាមួយ ហើយយើងមិនបានរំលឹកអំពីឥទ្ធិពល កាលពីអតីតកាលឡើយ។
ក្នុងនោះដែរលោក Stoltenberg បានសង្កត់ធ្ងន់ទៀតថាទីប្រឹក្សាណាតូនឹង ជួយជ្រំជ្រែងដល់អ៊ុយក្រែនក្នុង ការអនុវត្តគោលការណ៍អ៊ឺរ៉ុប-អាត្លង់ទិក និងការអនុវត្តល្អបំផុតដើម្បី ពង្រឹងនីតិរដ្ឋធានាសិទ្ធិ ជនជាតិភាគតិច និងប្រឆាំងអំពើពុករលួយទាំងឡាយ៕
ប្រែសម្រួល: ស៊ុន លី