ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិកចង់បានប្រេងស៊ីរី មិនមែនទៅយាមព្រំដែននោះទេ

បរទេស៖ កាលពីសប្តាហ៍មុនបន្ទាប់ពីប្រធានាធិបតី អាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ ម្តងហើយម្តងទៀតអំពីសារៈរសំខាន់ នៃការធានាប្រេងនៅប្រទេសស៊ីរី, យោធារុស្ស៊ី បានបញ្ចេញ ផ្កាយរណបស៊ើបការណ៍ ស្តីពីផែនការរត់ពន្ធប្រេង ដែលគាំទ្រដោយ មន្ទីរបញ្ចកោណ និង CIA ដោយខុសច្បាប់ ដែលក្រសួងការពារជាតិ បានពណ៌នាថា មិនមែនជាការលួចប្លន់ របស់អន្តរជាតិនោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បាន ឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានរំលឹកឡើងវិញពីការខ្វះ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងការត្រួតពិនិត្យព្រំដែនស៊ីរី – តួកគី ដោយនិយាយថា ផលប្រយោជន៍ចម្បង របស់សហរដ្ឋអាមេរិក គឺការគ្រប់គ្រង ប្រេងរបស់ប្រទេសនេះ។

លោក ត្រាំ បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅ សេតវិមាន កាលពីថ្ងៃសុក្រថា «បទឈប់បាញ់បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ។ យើងបានរក្សាទុកប្រេង។ យើងបានរក្សាទុកហើយរក្សាទុកប្រេង។

ផ្ទាំងពាណិជ្ជកម្ម

មនុស្សផ្សេងទៀតអាចដើរល្បាតព្រំដែនប្រទេសស៊ីរីដោយស្មោះត្រង់ ហើយតួកគី អនុញ្ញាតឱ្យពួកគេបានប្រយុទ្ធអស់រយៈពេលមួយពាន់ឆ្នាំមកហើយ អនុញ្ញាតឱ្យពួកគេល្បាតព្រំដែន យើងមិនចង់ធ្វើដូច្នោះទេ។

យើងចង់នាំទាហានរបស់យើងទៅផ្ទះ។ ប៉ុន្តែយើងបានទុកទាហាន ពីព្រោះយើងចង់ ទុកប្រេង។ ខ្ញុំចូលចិត្តប្រេង។ យើងកំពុងរក្សាទុកប្រេង»៕

ប្រែសម្រួលៈ ណៃ តុលា

To Top