ព័ត៌មានអន្តរជាតិ

អាមេរិក ស្វែងរកការពង្រីកឥទ្ធិពល នៅអាស៊ីបូព៌ា និងឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងការគំរាមកំហែង​ ផ្នែកសន្តិសុខរបស់ចិន រុស្ស៊ី និងកូរ៉េខាងជើង

បរទេស៖ សហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រីកឥទ្ធិពលសន្តិសុខរបស់ខ្លួន នៅក្នុងតំបន់អាស៊ីបូព៌ា ជាមួយនឹងការចុះហត្ថលេខាលើ គោលនយោបាយការបរទេស នៅប្រទេសតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការពង្រឹងសាមគ្គីភាព ក្នុងតំបន់អាមេរិក ទោះបីជាមានបញ្ហាប្រឈមថ្មីៗ ពីប្រទេសចិនក៏ដោយ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បន្ទាប់ពីពិភាក្សាជាមួយអនុរដ្ឋមន្រ្តី ក្រសួងកិច្ចការនយោបាយ របស់កូរ៉េខាងត្បូងលោក Yoon Soon-gu, លោក David R. Stilwell ឧបការីអាមេរិកប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសៅរ៍ អំពីសារៈសំខាន់នៃការឈានទៅរក“ សន្តិភាព និងស្ថិរភាពក្នុងតំបន់” ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពី កិច្ចពិភាក្សានៅប្រទេសថៃ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ប្រទេសទាំងពីរបានឱ្យដឹងថា“ ទាំងសាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក កំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រប្រជាជននៅក្នុងតំបន់ ដើម្បីជំនះរាល់បញ្ហាសន្តិសុខមិនមែនប្រពៃណី” ។

យុទ្ធសាស្ត្រ ឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកតំណាងឱ្យ គោលនយោបាយការបរទេស របស់ប្រធានាធិបតី ដូណាល់ត្រាំ នៅក្នុងតំបន់ ទីកន្លែងដែលរដ្ឋបាល លោក ត្រាំ មានគោលបំណងរឹតបន្តឹង ឥទ្ធិពលរបស់ខ្លួន ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ ដែលកំពុងកើនឡើងពីសំណាក់ប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top