ព័ត៌មានអន្តរជាតិ

ព្យុះ Amelie បោកបក់យ៉ាងខ្លំាង បង្កឲ្យពលរដ្ឋ ប្រមាណ១៤០ពាន់នាក់ គ្មានអគ្គីសនីប្រើប្រាស់


ប័រឌឺរ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរបាននិយាយថា ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង នៅតំបន់ភាគខាងត្បូង នៃប្រទេសបារាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលព្យុះនេះបានបក់មកពីតំបន់មហាសមុទ្រ ដែលមានរលកធំៗ បង្កឲ្យបាក់រលំដើម ឈើជាច្រើន និងពលរដ្ឋប្រមាណ ១៤០.០០០នាក់ គ្មានអគ្គីសនីប្រើប្រាស់ ។

ក្រុមសេវាកម្មសង្គ្រោះបន្ទាន់ រាប់រយនាក់បានចូលរួមទប់ស្កាត់ និងជួយនៅគ្រាដែលមានព្យុះ Amelie បានបោកបក់ដែលបង្កឲ្យរលំដើមឈើ នៅលើដងវិថីនានា និងតាមផ្លូវអាយស្ម័យយាន និងចរន្តអគ្គីសនី បានត្រូវកាត់ផ្តាច់ ។

មិនទាន់មានការស្លាប់ណាមួយ ត្រូវបានគេបញ្ជាក់ឲ្យដឹង ប៉ុន្តែស្ត្រីម្នាក់ ត្រូវបានគេរាយការណ៍មកថា កំពុងបាត់ខ្លួន នៅតំបន់ភាគខាងត្បូងប្រទេស គឺនៅក្រុង Nice ក្រោយពីមានគ្រោះបាក់ដីកើតឡើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top