ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៧រ៉ិចទ័រ វាយប្រហារ នៅប៉ែកខាងលិចអាហ្សង់ទីន ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បាននិយាយថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ប៉ែកខាងលិចក្រុង Chilecito ប្រទេសអាហ្សង់ទីន ។
គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ១៣និង២៣នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ ។
គេមិនទាន់ដឹងថា មានគ្រោះថ្នាក់ ឬខូចខាតអ្វីខ្លះនៅក្នុងគ្រាដែលមានគ្រោះរញ្ជួយដីមួយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា