ព័ត៌មានអន្តរជាតិ

ឥណ្ឌា នឹងធ្វើការចុះចតយានអវកាស ជាលើកទី២ នៅលើឋានព្រះចន្ទ្រ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក K. Sivan ប្រធាន អង្គការស្រាវជ្រាវផ្នែក អវកាសឥណ្ឌា (ISRO)បានថ្លែងឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌា នឹងបង្កើតឲ្យមានការចុះចត យានអវកាសរបស់ខ្លួននៅលើភពព្រះចន្ទ្រជាលើកទី២ នៅពេលដ៏ខាងមុខ ។

គួររំលឹកថា ការប៉ុនប៉ងរបស់ប្រទេសឥណ្ឌា ជាលើកដំបូងនោះ សម្រាប់ការចុះចតយានអវកាសនៅលើឋានព្រះ ចន្ទ្រ បានទទួលជោគជ័យកាលពីថ្ងៃទី៧ ខែកញ្ញា យានអវកាសចុះចត “Vikram” នៅពេលដែលយានអវកាសបំពេញបេសកកម្មជាលើកទី២នៅឋានព្រះចន្ទ គឺយានអវកាស ‘Chandrayaan-2’ បានបាត់បង់ការទាក់ទង នៅក្នុងរយៈចម្ងាយជិត២គីឡូម៉ែត្រ នៅលើគន្លងផ្លូវចុះចតនៅលើផ្ទៃនៃព្រះចន្ទ្រ ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា ជាការឆ្លើយតបទៅនឹងការចោទសួរ លោក Sivan បានបកស្រាយថា “ពិតណាស់” បើសិនជាអាច ISRO នឹងប៉ុនប៉ងចុះចតមួយផ្សេងទៀត នៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ្រ ។

បើសិនជា បេសកកម្មទី២នៅលើឋានព្រះចន្ទ្របានទទួលជោគជ័យ ប្រទេសនេះ នឹងក្លាយជាប្រទេសទី៤ហើយ ដែលបានធ្វើការចុះចតយានអវកាសនៅលើឋានព្រះចន្ទ្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top