វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ហាក់ដូចជាកំពុង ដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសកូរ៉េខាងត្បូង ក្នុងការដកសេចក្តី សម្រេចចិត្តរបស់ខ្លួន ដើម្បីបញ្ចប់កតិកាសញ្ញាចែករំលែកព័ត៌មានផ្នែក យោធាជាមួយទីក្រុងតូក្យូ ចំពេលដែលប្រទេសកូរ៉េខាងជើង កំពុងតែបន្តធ្វើបាតុកម្ម និងមើលឃើញពីកិច្ចសហប្រតិបត្តិការ សន្តិសុខកាន់តែតឹងរឹងរវាងចិន និងរុស្ស៊ី។
អ្នកការទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភ ជាចំហជុំវិញការបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) ដែលត្រូវបានគេមើលឃើញថា ជាវេទិកានិមិត្តរូបសម្រាប់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ការពារត្រីភាគីរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអាស៊ី។
នៅក្នុងខែសីហាទីក្រុងសេអ៊ូល បានប្រកាសការសម្រេចចិត្តរបស់ ខ្លួនដើម្បីបញ្ចប់ GSOMIA ជាការឆ្លើយតបទៅនឹងការ ទប់ស្កាត់ការនាំចេញថ្មីរបស់ទីក្រុងតូក្យូ ដែលត្រូវបានគេមើលឃើញថាជាការ សងសឹកផ្នែកនយោបាយ ចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េ កាលពីឆ្នាំមុនប្រឆាំងនឹងក្រុមហ៊ុនជប៉ុន ជុំវិញពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម៕ ដោយ ឈូក បូរ៉ា