សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ក្រុងសេអ៊ូល បានដកស្រង់សម្តីដោយនិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់ដូចជាបាន សម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូល មួយជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅខែធ្នូមុនថ្ងៃផុតកំណត់ចុងឆ្នាំ ដែលក្រុងព្យុងយ៉ាងបាន ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយទីក្រុង វ៉ាស៊ីនតោន។
សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានធ្វើការវាយតម្លៃ នៅក្នុងកិច្ចប្រជុំសវនកម្មសភា ដែលបិទទ្វារដោយបន្ថែមថា ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងបន្តកិច្ចពិភាក្សា កម្រិតការងារនៅក្នុងខែនេះ ឬមិនលើសពីដើមខែធ្នូនេះបើយោង តាមសមាជិកសភានៅលើក្រុមស៊ើបការណ៍សម្ងាត់។
លោកគីម មីនគី ដែលមកពីគណបក្សប្រជាធិបតេយ្យ កំពុងកាន់អំណាចបានប្រាប់ សន្និសីទសារព័ត៌មានមួយថា “NIS គិតថាលោកគីម ជុងអ៊ុន បានផ្តោតលើកិច្ចប្រជុំកំពូល មួយផ្សេងទៀតនៅក្នុងខែធ្នូ ជាមួយលោក ដូណាល់ ត្រាំ “៕
ដោយ ឈូក បូរ៉ា