បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃច័ន្ទនេះបានថ្កោលទោស យ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំដែលទាក់ទងនឹងអាស៊ាន ដោយថាពួកគេរំលោភយ៉ាងច្បាស់នូវ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅកិច្ចប្រជុំកំពូលនៅជាយក្រុងបាងកក លោកអាបេ ក៏បានជំរុញមេដឹកនាំនៃ ប្រទេសនានាក្នុងអាស៊ានបូក ៣ គឺចិន កូរ៉េខាងត្បូង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីអនុវត្តការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ទៅលើក្រុងព្យុងយ៉ាង ដើម្បីសម្រេចបាននូវ ការរំសាយអាវុធនុយក្លេអ៊ែរ។
យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា លោកអាបេ បានប្រាប់មេដឹកនាំទាំងអស់ថា លោកពិតជាចង់ជួបជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌដើម្បីធ្វើឱ្យមានភាព លេចធ្លោជាងបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន របស់ក្រុងព្យុងយ៉ាង ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០៕
ដោយ ឈូក បូរ៉ា