ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង ស្នើសុំការគាំទ្រពីអាស៊ាន ចំពោះដំណើរការសន្តិភាព កូរ៉េខាងត្បូង

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានស្នើឲ្យប្រទេសជាសមាជិតអាស៊ាន បន្តការគាំទ្រចំពោះ ដំណើរការសន្តិភាពកូរ៉េ ដោយនិយាយថា ប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក កំពុងតែជំរុញឲ្យមានចំណុច ដ៏សំខាន់បំផុត នៅក្នុងកិច្ចចរចា ពាក់ព័ន្ធរបស់ពួកគេ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅទីបញ្ចប់ នៃកិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី២២ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចួលរួមដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang។

លោក មូន ជេអ៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា នៅពេលសន្តិភាពអចិន្ត្រៃយ៍ត្រូវបានបង្កើតឡើងនោះ ប្រទេសកូរ៉េខាងត្បូង នឹងជាផ្នែកនៃការរួមចំណែក ចំពោះសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់អាស៊ីឦសាននិងអាស៊ីអាគ្នេយ៍ ជាស្ពានភ្ជាប់ទ្វីបនិងមហាសមុទ្រ៕
ប្រែសម្រួល៖ប៉ាង កុង

To Top