វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើពាណិជ្ជកម្មសេរី ជាមួយតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក បន្ទាប់ពីប្លុកនៃប្រទេស ដែលដឹកនាំដោយប្រទេសចិន បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដោយគ្មានការចូលរួម ពីសហរដ្ឋអាមេរិក។
ភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីធំបំផុត របស់ពិភពលោក ត្រូវបានប្រកាស កាលពីថ្ងៃច័ន្ទ ដោយរដ្ឋជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូសន្ទនារបស់ខ្លួន គឺកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់។
RCEP ដែលដឹកនាំដោយប្រទេសចិន ត្រូវបានគេមើលឃើញថា ជាកត្តាស្មុគស្មាញ សម្រាប់យុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់រដ្ឋបាលលោក ត្រាំ ដែលមានគោលបំណង ប្រឆាំងនឹងកំណើនសេដ្ឋកិច្ច និងសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់៕ ដោយ៖ ឈូក បូរ៉ា