សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះរក្សារបបកុម្មុយនិស្ត ក្នុងបញ្ជីអ្នកឧបត្ថម្ភរដ្ឋ នៃភេរវកម្មដោយព្រមានថា ឱកាសសម្រាប់ការសន្ទនា រវាងប្រទេសទាំងពីរ កំពុងរួមតូចដោយសារ “គោលនយោបាយអរិភាព”។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដោយបន្ថែមថា“ ថ្កោលទោស និងបដិសេធទាំងស្រុង (របាយការណ៍ភេរវកម្មអាមេរិកថ្មីៗនេះ) ថាជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ” ប្រឆាំងនឹងកូរ៉េខាងជើង។
អ្នកនាំពាក្យត្រូវបានដកស្រង់សម្តីជាភាសាអង់គ្លេសថា“ ឆានែលនៃការសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកាន់តែចង្អៀតទៅៗ ដោយសារតែអាកប្បកិរិយា និងជំហររបស់សហរដ្ឋអាមេរិក” ៕
ដោយ ឈូក បូរ៉ា