បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាមិត្តភាព នៅក្រៅកិច្ចប្រជុំកំពូល អាស៊ានបូក៣លើកទី២២ ក្នុងទីក្រុងបាងកក ហើយនេះគឺជាសញ្ញាដ៏ថ្មីបំផុត នៃការផ្សះផ្សារចំណងមិត្តភាព រវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MoneyToday បានរាយការណ៍ថា ខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយប្រាប់ អ្នកសារព័ត៌មានថា លោក មូន និងលោក អាបេ បានពិភាក្សាគ្នាក្រៅផ្លូវការរយៈពេល១១នាទី និងថា ប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តួចផ្តើមឲ្យមានជំនួបនោះឡើង។
ក្រៅពីនោះ ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបង្ហាញនូវក្តីសង្ឃឹមថា បណ្ដាញការទូតនិងកិច្ចចរចាគ្នា នឹងត្រូវបានយកមកប្រើជាមធ្យោបាយ ធ្វើឲ្យមានការវិវត្តរីកចម្រើនទៅមុខ ក្នុងចំណងមិត្តភាពទ្វេភាគី ជាក់ស្តែងផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង