ព័ត៌មានអន្តរជាតិ

យន្តហោះស៊ើបការណ៍ RC-135S អាមេរិក ហោះលើសមុទ្រខាងកើត របស់កូរ៉េខាងត្បូង ដើម្បីប្រមូលព័ត៌មានពីកូរ៉េខាងជើង

បរទេស៖ អ្នកតាមដាន ផ្នែកអាកាសចរណ៍ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានហោះយន្តហោះស៊ើបការណ៍ RC-135S លើសមុទ្រខាងកើត របស់កូរ៉េខាងត្បូង នៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីប្រមូលព័ត៌មាន ទាក់ទងនឹងប្រទេសកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះ RC-135S Cobra Ball បានហោះចេញ ពីមូលដ្ឋានទ័ពអាកាស Kadena នៅកោះអូគីណាវ៉ា របស់ជប៉ុន ហើយបានហោះ នៅលើសមុទ្រខាងកើត។

យន្ដហោះឃ្លាំមើលនេះ បានហោះចុងក្រោយ ស្រដៀងនឹងតំបន់នេះនៅដើមខែតុលា។ ប្រភពព័ត៌មានពីយោធា បាននិយាយថា ក្នុងនាមជាធនធាន ប្រមូលព័ត៌មានសម្ងាត់ដ៏ធំមួយរបស់អាមេរិក យន្តហោះនេះប្រមូលទិន្នន័យ ទាក់ទងនឹងការបាញ់មីស៊ីល ដូចជាចលនារបស់យានបញ្ជូនគ្រឿងផ្ទុះ សម្រាប់បញ្ជូន និងសញ្ញាអេឡិចត្រូនិច។

ការដាក់ពង្រាយនេះ បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង កាំជ្រួចមីស៊ីលចម្រុះដ៏ធំមួយ ជាប្រភេទចុងក្រោយ នៃការបាញ់សាកល្បងគ្រាប់កាំភ្លើង រួមទាំងមីស៊ីលផ្លោងថ្មី។ កាលពីថ្ងៃទី ២ ខែតុលា ប្រទេសកូរ៉េខាងជើង ក៏បានសាកល្បងបាញ់ SLBM ប្រភេទថ្មីមួយគឺ Pukguksong-3 ផងដែរ៕ ប្រែសម្រួលៈ ដើមអម្ពិល

To Top