ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងកាត់បន្ថយ ចំនួនកងទ័ពមកត្រឹម ៥០ម៉ឺននាក់ នៅត្រឹមឆ្នាំ២០២២

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងកាត់បន្ថយ ចំនួនកងទ័ពរបស់ខ្លួន មកនៅត្រឹម ៥០នាក់នៅឆ្នាំ២០២២ ក្នុងវិធានការចុងក្រោយ ដើម្បីដោះស្រាយបញ្ហាប្រជាសាស្រ្ត ដែលកំពុងកើនឡើង ខណៈដែលប្រទេសសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ីមួយនេះ ប្រឈមនឹងចំនួនប្រជាជនវ័យចំណាស់ យ៉ាងឆាប់រហ័ស។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោកហុង ណាំគី ក៏បានលើកឡើងផងដែរថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើកំណែទម្រង់យោធា របស់ប្រទេសតាមរបៀបមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាដូចជា យន្តហោះគ្មានមនុស្សបើក ផ្កាយរណបឈ្លបយកការណ៍ ។

ផែនការនេះបានកើតឡើង នៅពេលចំនួនប្រជាជន ដែលត្រូវការដើម្បីបម្រើ ក្នុងវិស័យយោធា ត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ ២២៥.០០០ នាក់នៅឆ្នាំ២០២៥ មុនពេលធ្លាក់ចុះដល់ ១៦១.០០០ នាក់នៅឆ្នាំ ២០៣៨ បើប្រៀបធៀបនឹងឆ្នាំ ២០១៦ មានចំនួន ៣៦០.០០០ នាក់៕ ដោយ៖ ឈូក បូរ៉ា

To Top