វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែស្វែងរកមធ្យោបាយបន្ថែមទៀត ដើម្បីដាក់សម្ពាធ លើប្រទេសកូរ៉េខាងជើង ឱ្យបោះបង់ចោលកម្មវិធី អាវុធនុយក្លេអ៊ែរ របស់ខ្លួនពី ព្រោះការលើកទឹកចិត្ត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានកាត់បន្ថយ។
លោក Mark Lippert ដែលធ្លាប់បម្រើការ ជាឯកអគ្គរដ្ឋទូតអាមេរិក ចុងក្រោយប្រចាំនៅទីក្រុងសេអ៊ូល ក្រោមការដឹកនាំ របស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានធ្វើរឿងនោះអំឡុង ពេលពិភាក្សាលើឧបទ្វីបកូរ៉េ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដោយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញ ទំនោរឆ្លើយតបតែសម្ពាធ ។
លោក Lippert បានបន្ថែមថា “ខ្ញុំគិតថាការលើកទឹកចិត្តរបស់លោក ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ត្រូវបានកាត់បន្ថយហើយខ្ញុំគិតថា យើងត្រូវតែស្វែងរកវិធី ដើម្បីបន្ថែមសម្ពាធបន្ថែមទៀត” ។ លោកថាលោកប្រយ័ត្នប្រយែងក្នុងការផ្តល់យោបល់បែបនេះព្រោះវាអាចនាំឱ្យប្រទេសទាំងពីរ ធ្លាក់ចូលផ្លូវគ្រោះថ្នាក់ ៕
ដោយ ឈូក បូរ៉ា