បាងកក៖ យ៉ាងហោចណាស់ បុគ្គលិកសន្តិសុខស្ម័គ្រចិត្ត ១៤ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយបាញ់ប្រហារនៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ ដែលមានបញ្ហានៅយប់ថ្ងៃអង្គារ នេះបើយោងតាមប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះ។
ប្រភពបានឲ្យដឹងថា ក្រុមបះបោរ ដែលត្រូវបានគេសង្ស័យ បានបើកការបាញ់ប្រហារ នៅពាក់កណ្តាលអធ្រាត្រ នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ នៅមឿងយ៉ាឡា ដែលជាកន្លែង ដែលអ្នកភូមិបានបណ្តុះបណ្តាល ដើម្បីជួយការពារសហគមន៍របស់ពួកគេ កំពុងបំពេញភារកិច្ច ឬឈប់សម្រាក។
ក្រុមមន្រ្តីបាននិយាយថា អ្នកស្លាប់ចំនួន ១១ នាក់នៅកន្លែងកើតហេតុ និងជនរងគ្រោះ ៣ នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ ខណៈមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ នៅឯប៉ុស្តិ៍ត្រួតពិនិត្យនោះ មានមនុស្ស ៣ នាក់ផ្សេងទៀតបានរួចផុត ពីការវាយប្រហារនេះ។
មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការបះបោរ បានចាប់ផ្តើមនៅឆ្នាំ២០០៤ នៅខេត្តភាគខាងត្បូង យ៉ាឡា ប៉ាតានី និងណារ៉ាធីវ៉ាត ដែលជាតំបន់មូស្លីមភាគច្រើន នៅក្នុងប្រទេសពុទ្ធសាសនា ភាគច្រើនមួយនេះ៕ ដោយ៖ ឈូក បូរ៉ា