ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញពីចក្ខុវិស័យ នៃរបបសន្តិភាពនៅឧបទ្វីបកូរ៉េ ក្រោយចរចាបរាជ័យ ជាបន្ដបន្ទាប់ ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ មន្រ្តីសហរដ្ឋអាមេរិកម្នាក់ ដែលចូលរួមក្នុងកិច្ចចរចា នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង បានលើកឡើងថា ការកសាងរបបសន្តិភាព នៅឧបទ្វីបកូរ៉េ គឺជាផ្នែកសំខាន់មួយ នៃចក្ខុវិស័យរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ចំពោះកូរ៉េខាងជើង។

ការកត់សម្គាល់ របស់អ្នកតំណាងពិសេសសម្រាប់ប្រទេស កូរ៉េខាងជើងលោក Alex Wong បានកើតឡើងនៅពេលដែលការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងដោយសារតែភាព ខុសគ្នាអំពីថាតើកូរ៉េខាងជើង គួរតែបដិសេធយ៉ាងដូចម្តេច ដើម្បីទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។

ប្រទេសកូរ៉េខាងជើង បានព្រមានថា ខ្លួននឹងរង់ចាំរហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីឱ្យសហរដ្ឋអាមេរិកចេញមកនូវសំណើ ដែលអាចទទួលយកបាន៕

ដោយ ឈូក បូរ៉ា

To Top