ញូវយ៉ក៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ខ្លួននៅតែដោះស្រាយ ដើម្បីអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស បើទោះបីជាសហរដ្ឋអាមេរិក បានដកខ្លួនចេញប្រកាស កាលពីមួយថ្ងៃមុនក៏ដោយ ។
អ្នកនាំពាក្យលោក Stephane Dujarric បានលើកឡើងដោយដកស្រង់ សម្ដីលោកអគ្គលេខាធិការថា “ការប្តេជ្ញាចិត្តរបស់យើង ដើម្បីឆ្ពោះទៅមុខលើការ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែមិនផ្លាស់ប្តូរ” ។
លោក Dujarric បានបន្ថែមថាអង្គការសហប្រជាជាតិ ក៏នឹងបន្តលើកទឹកចិត្តដល់រដ្ឋ ជាសមាជិកឱ្យចូលរួមយ៉ាងសកម្ម … ដើម្បីបង្កើនមហិច្ឆតា ដើម្បីដោះស្រាយ និងកម្ចាត់ការប្រែប្រួលអាកាសធាតុ។
សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទនេះបានចាប់ផ្តើមដំណើរ ការពេញមួយឆ្នាំនៃការដកខ្លួនជាផ្លូវការ ចេញពីកិច្ចព្រមព្រៀង អាកាសធាតុប៉ារីសឆ្នាំ២០១៥ ដោយធ្វើតាមការសន្យា របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការចាកចេញពីកិច្ចព្រមព្រៀងមួយ ដែលលោកបានហៅថា មិនយុត្តិធម៌ដល់ប្រទេសរបស់លោក៕
ដោយ ឈូក បូរ៉ា