ព័ត៌មានអន្តរជាតិ

Trump យល់ព្រមបង្កើន បេសកកម្មយោធាការពារ ក្នុងតំបន់ប្រេងកាតនៅស៊ីរី

វ៉ាស៊ិនតោន: នៅថ្ងៃទី៦ ខែវិច្ឆិកាឲ្យដឹងថា ប្រធានាធិបតីដូណាល់ត្រាំ បានសម្រេចចិត្តក្នុងការអនុម័ត ទៅលើការពង្រីកបេសកកម្មយោធាក្នុងគោលបំណងដើម្បី ធានាសុវត្ថិភាពដល់តំបន់ប្រេង នៅទូទាំងប្រទេសស៊ីរី ជាពិសេសនៅភាគខាងកើត។

ទោះបីជាយ៉ាងណាក្តីមន្រ្តី សហរដ្ឋអាមេរិកមួយចំនួនបាននិយាយថានឹងមានជាការ លើកឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ថា តើកងទ័ពសហរដ្ឋអាមេរិក អាចបើកការវាយប្រហារ ប្រឆាំងនឹងកងទ័ពស៊ីរីរុស្ស៊ីឬកងកម្លាំងផ្សេងទៀតឬទេ ប្រសិនបើពួកគេគំរាមកំហែងដល់ប្រេង។

គួរឲ្យដឹងដែរថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្ររវាងលោក ត្រាំ និងមេទ័ពការពារជាតិរបស់លោកដែលកន្លងមកបានបន្តវត្តមាន កងទ័ពសហរដ្ឋអាមេរិករាប់រយនាក់ នៅក្នុងប្រទេសស៊ីរីទាំងដែលលោកត្រាំមុន នោះបន្តិចបានបញ្ជាក់ថា នឹងដកទ័ពអាមេរិកចេញឲ្យអស់ពីស៊ីរីក្តី។

ស្ថិតនៅក្នុងផែនការថ្មីនេះ កងទ័ពអាមេរិកនឹងមានវត្តមាននៅលើទឹកដីមួយភាគធំដែល គ្រប់គ្រងដោយក្រុមយុទ្ធជនឃឺដស៊ីរីដែលលាតសន្ធឹងជិត ៩០ ម៉ៃល៍ ពីតំបន់ Deir el-Zour ដល់ al-Hassakeh ប៉ុន្តែទំហំពិតប្រាកដរបស់វា នៅមិនទាន់អាចកំណត់បាននៅឡើយ៕

ប្រែសម្រួល: ស៊ុន លី

To Top