ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក គ្រោងធ្វើសមយុទ្ធ ដែនអាកាស រួមបញ្ចូលគ្នាគាំទ្រ ផ្នែកខាងក្រោយ ដើម្បីជំនួសសមយុទ្ធq Vigilant Ace

សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មិនបានពិចារណាបន្តការ ធ្វើសមយុទ្ធរួមរួមគ្នាប្រចាំឆ្នាំ Vigilant Ace របស់ប្រទេសទាំងពីរ ទៀតនោះទេ ហើយនឹងជំនួស ដោយការហ្វឹកហាត់ការហោះហើរគាំទ្រ ផ្នែកខាងក្រោយវិញ ប្រកបដោយប្រសិទ្ធភាព។

សម្ព័ន្ធមិត្តបានសម្រេច ចិត្តកាលពីឆ្នាំមុន ដើម្បីផ្អាកសមយុទ្ធ Vigilant Ace ដ៏ធំនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងការទូតដើម្បីបញ្ចុះបញ្ចូល ប្រទេសកុម្មុយនិស្តកូរ៉េខាងជើង ឱ្យបោះបង់ចោលកម្ម វិធីនុយក្លេអ៊ែររបស់ខ្លួន។ ផ្ទុយទៅវិញភាគីទាំង ២ បានធ្វើសមយុទ្ធជំនួសដែលហៅថាព្រឹត្តិការណ៍ហ្វឹកហាត់ហោះហើររួមគ្នា។

យោងតាមមន្រ្តីក្រសួងការពារជាតិ និងកងទ័ពអាកាសបានឱ្យដឹងថា សមយុទ្ធ Vigilant Ace នឹងត្រូវបានរំលងនៅឆ្នាំនេះផងដែរ ដោយសម្ព័ន្ធមិត្តទាំងពីរ បានធ្វើសមយុទ្ធហោះហើរ ជំនួសជាមួយគ្នាដូចកាលពីឆ្នាំមុន ៕
ដោយ ឈូក បូរ៉ា

To Top