ព័ត៌មានអន្តរជាតិ

រុស្សីនិងឥណ្ឌា នឹងសហការគ្នា លើកម្មវិធីបច្ចេកទេស យោធា ដល់ឆ្នាំ២០៣០

មូស្គូ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៧ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីនិងឥណ្ឌា កំពុងចាប់ផ្តើមធ្វើការរួមគ្នា លើកម្មវិធីនៃកិច្ចសហប្រតិបត្តិការ បច្ចេកទេសយោធាហើយ នឹងបន្តរហូតដល់ឆ្នាំ ២០៣០ខាងមុខ ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលរុស្សី កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំមួយ រវាងឧបនាយករដ្ឋមន្រ្តីរុស្ស៊ី Yuri Borisov និងរដ្ឋមន្រ្តីក្រសួង ការពារជាតិ ឥណ្ឌាលោក Rajnath Singh នៅទីក្រុងមូស្គូ ហើយបានបញ្ជាក់ថា ការងារដែលកំពុងដំណើរការ ដើម្បីយល់ព្រមទៅលើកម្មវិធី នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស យោធារុស្ស៊ីឥណ្ឌា រហូតដល់ឆ្នាំ ២០៣០ ។

ក្នុងជំនួបនោះផងដែរ លោកBorisov បានកត់សម្គាល់ថា ទោះបីមានសម្ពាធពីខាងក្រៅ ក៏ដោយក៏រុស្ស៊ីនិងឥណ្ឌា កំពុងអនុវត្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងវិស័យបច្ចេកទេសយោធា ជាពិសេសផែនការ នៃការផ្គត់ផ្គង់ប្រព័ន្ធការពារ ដែនអាកាស S-400 ៕

ប្រែសម្រួល:ស៊ុនលី

To Top