ព័ត៌មានអន្តរជាតិ

តើកូរ៉េខាងជើង មានសមត្ថភាព បាញ់មីស៊ីល ICBM តាមប្រព័ន្ធអេឡិចត្រូនិក ចល័ត បានហើយឬនៅ?

សេអ៊ូល៖ ប្រធានទីភ្នាក់ងារចារកម្ម ការពារជាតិ កូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសកូរ៉េខាងជើង មិនត្រូវបានគេជឿជាក់ថា មានសមត្ថភាព ក្នុងការបាញ់មីស៊ីល ផ្លោងអន្តរទ្វីប (ICBM) ពីយានដឹកជញ្ជូន តាមប្រព័ន្ធអេឡិចត្រូនិក (TEL) បាននៅឡើយទេ។

បញ្ហានេះ គឺជាប្រភពនៃភាពចម្រូងចម្រាស នៅទីក្រុងសេអ៊ូល បន្ទាប់ពីលោកជុង អ៊ីយយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិ បានលើកឡើងថា វាជាការលំបាក ផ្នែកបច្ចេកទេស សម្រាប់កូរ៉េខាងជើង ក្នុងការបាញ់មីស៊ីល ICBMs ពីឧបករណ៍បាញ់ចល័ត ប៉ុន្ដែក្រុមអ្នករិះគន់អភិរក្ស បានចោទប្រកាន់លោកជុង ថាជាមនុស្សឆោតល្ងង់។

ផ្ទាំងពាណិជ្ជកម្ម

លោក Lee Hye-hoon ប្រធានក្រុមស៊ើបការណ៍សម្ងាត់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលធ្វើសវនកម្មសភាមួយថា “ ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ការពារជាតិ (Kim Kim-hwan) បានលើកឡើងថា លោកមិនជឿថា កូរ៉េខាងជើង មានសមត្ថភាពបែបនេះទេ”៕

ដោយ ឈូក បូរ៉ា

To Top