ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ ការបេីកឡេីងវិញនូវ សួនឧស្សាហកម្មកេសុង អាចជួយឲ្យល្អប្រសេីរ ឡេីងនូវស្ថានភាពសិទ្ធិមនុស្ស កូរ៉េខាងជេីង

សេអ៊ូល៖ អ្នកជំនាញសហរដ្ឋអាមេរិកម្នាក់ បានលេីកឡេីងថាការ បើកឡើងវិញនូវតំបន់ឧស្សាហកម្មអន្តរកូរ៉េ ដែលកំពុងត្រូវបានបិទ នៅកូរ៉េខាងជើងអាចនាំ ឱ្យមានភាពប្រសើរឡើងនូវលក្ខខណ្ឌ សិទ្ធិមនុស្សរបស់ប្រទេសនេះ ពីព្រោះសួនឧស្សាហកម្ម នឹងផ្តល់នូវលក្ខខណ្ឌការងារល្អ ដែលស្របតាមស្តង់ដារ ពិភពលោក។

លោក Edward Reed ជាសាស្រ្តាចារ្យជំនួយ នៅវិទ្យាស្ថានគ្រប់គ្រងអាស៊ី ដែលធ្លាប់បម្រើការនៅប្រទេសកូរ៉េខាងជើង ជានាយកសម្រាប់អង្គការ ជំនួយទស្សនៈពិភពលោក បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទមួយស្តីពីសិទ្ធិមនុស្ស របស់កូរ៉េខាងជើងនៅទីក្រុងសេអ៊ូល។

លោក Reed បានលេីកឡេីងថា“ ជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកែលម្អលក្ខខណ្ឌការងារនៅក្នុងប្រទេស កូរ៉េខាងជើង គឺការបើកដំណេីរការឡើងវិញ និងការអញ្ជើញឱ្យមានការចូលរួមពីឧស្សាហកម្ម អន្តរជាតិ” នៅតំបន់ព្រំដែនខាងលេីនេះ៕ ដោយ ឈូក បូរ៉ា

To Top