វ៉ាស៊ីនតោន៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បថា ប្រេសិតកំពូលអាមេរិកប្រចាំនៅភាគខាងជើងប្រទេសស៊ីរី បានថ្កោលទោសរដ្ឋបាលលោក ត្រាំ ដែលមិនបានខិតខំប្រឹងប្រែង ដើម្បីរក្សាកងទ័ពតួកគី ពីការលុកលុយ បន្ទាប់ពីកងកម្លាំងអាមេរិកបានដកខ្លួនចេញពីតំបន់ ហើយបានចោទប្រកាន់ ប្រទេសតួកគីពីបទ“ ឧក្រិដ្ឋកម្មសង្គ្រាម និងការបោសសម្អាតជនជាតិភាគតិច” នៅទីនោះ។
កាសែតបានរាយការណ៍ថា អ្នកការទូតលោក William Roebuck បានធ្វើអត្ថាធិប្បាយ នៅក្នុងអនុស្សរណៈផ្ទៃក្នុងចំនួន ៣.២០០ពាក្យ កាលពីខែមុន ដែលលោកបានថ្លឹងថ្លែងថាតើការរួមបញ្ចូលគ្នា នៃគោលនយោបាយតឹងរឹងបន្ថែមទៀត ការគំរាមកំហែងសេដ្ឋកិច្ច និងវត្តមានយោធាអាចរារាំងការវាយប្រហារនេះ បានទេព្រោះវិធីសាស្រ្តបែបនេះ បានធ្វើឱ្យតួកគីរារាំង កាលពីក្នុងអតីតកាល។
លោកបានសរសេរនៅក្នុងកំណត់ហេតុ ដែលទទួលបានដោយកាសែតថា “វាជាការអំពាវនាវដ៏លំបាក ហើយចម្លើយគឺប្រហែលជាមិនមែនទេ ប៉ុន្តែយើងនឹងមិនដឹងទេ ពីព្រោះយើងមិនបានព្យាយាមធ្វេីវា”៕
ដោយ ឈូក បូរ៉ា