ព័ត៌មានអន្តរជាតិ

៤ចិនដាក់បម្រាមគោចរ ទៅលើអនិតិជន ដើម្បីបង្ក្រាបទៅលើការលេងល្បែងហ្គេម

ប៉េកាំង៖ ប្រទេសចិនបានដាក់ប ម្រាមគោចរដើម្បីកំណត់ពេលវេលាដែលចំណាយដោយកុមារ ក្នុងការលេងល្បែង (ហ្គេម) តាមអ៊ិនធរណេតនៅក្នុងផ្នែកចុងក្រោយ នៃការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើការញៀនល្បែងរបស់យុវជន។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា 

បទប្បញ្ញត្តិនេះមានន័យថា អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ មិនអាចលេងល្បែងតាមអ៊ិនធរណេតបានទេ នៅចន្លោះម៉ោង ១០ យប់និង ៨ ព្រឹក ហើយមានតែរយៈពេល ៩០នាទីប៉ុណ្ណោះក្នុងពេលថ្ងៃ។

លើសពីនេះទៀត គោលការណ៍ណែនាំ នឹងកាត់បន្ថយចំនួនប្រាក់ សម្រាប់អនីតិជន អាចចំណាយលើការ លេងល្បែងតាមអ៊ិនធរណេតដល់ ២០០ យន់ (២៨ ដុល្លារ) ក្នុងមួយខែដោយកើនឡើងដល់ ៤០០ យន់សម្រាប់អ្នកដែលមានអាយុពី ១៦ ទៅ ១៨ ឆ្នាំ។

ច្បាប់ថ្មីនេះក៏នឹង តម្រូវឲ្យ អ្នកលេងល្បែងទាំងអស់ ប្រើឈ្មោះពិតនិងព័ត៌មានលំអិត ដូចជា គណនី WeChat លេខទូរស័ព្ទ ឬលេខអត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយថ្ងៃអង្គារនេះ រដ្ឋាភិបាលក៏អំពាវនាវឱ្យអ្នកផលិតហ្គេម “កែប្រែមាតិកាល្បែងមុខងារឬច្បាប់” ដើម្បីជៀសវាងការបង្កឱ្យមានការញៀន លើកីឡាករវ័យក្មេង។

សូមជម្រាបថា ប្រទេសចិនគឺជាទីផ្សារហ្គេមវីដេអូធំបំផុតរបស់ពិភពលោក ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុង ពង្រឹងឧស្សាហកម្មនេះចំពេល មានការព្រួយបារម្ភ អំពីសុខភាពកាន់តែអាក្រក់ទៅ ៗ ចំពោះកុមារនិងការញៀនតាមអ៊ិនធរណេត៕

ប្រែសម្រួលៈ ណៃ តុលា

To Top