ព័ត៌មានអន្តរជាតិ

IMF៖ បំណុលពិភពលោក កើនដល់កម្រិតខ្ពស់បំផុតគឺ ១៨៨ ទ្រីលានដុល្លារ

វ៉ាស៊ីនតោន៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានលើកឡើងថា បំណុលពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំនួន ១៨៨ ពាន់ពាន់លានដុល្លារ ឬប្រហែល ២៣០ ភាគរយ នៃទិន្នផលសេដ្ឋកិច្ចពិភពលោក ខណៈដែលការព្រមានពីហានិភ័យ ដែលបំណុលបែបនេះ អាចបង្កឱ្យមានស្ថិរភាពហិរញ្ញវត្ថុ។

លោកស្រី Georgieva បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ នៅឯវិទ្យាស្ថាន ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនថា “បំណុលសាធារណៈ នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនលឿន គឺស្ថិតនៅក្នុងកម្រិត ដែលមិនបានមើលឃើញ ចាប់តាំងពីសង្គ្រាមលោកលើកទី២ ។

យោងតាមនាយកគ្រប់គ្រងរបស់ IMF ការបង្កើតបំណុលសាធារណៈថ្មីៗ នៅក្នុងសេដ្ឋកិច្ចជឿនលឿន ភាគច្រើនជាលទ្ធផល នៃការឆ្លើយតបគោលនយោបាយ ចំពោះវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលបណ្តាលមកពី ការដួលរលំនៃឆ្នាំ២០០៨ នៃធនាគារវិនិយោគ របស់សហរដ្ឋអាមេរិក Lehman Brothers Holdings Inc.។

លោកស្រីបានលើកឡើងថា នៅក្នុងបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ការកើនឡើង នូវបំណុលឆ្លុះបញ្ចាំង ពីការធ្លាក់ចុះយ៉ាងខ្លាំង នៃតម្លៃទំនិញ គ្រោះមហន្តរាយធម្មជាតិ ជម្លោះស៊ីវិល និងការចំណាយវិនិយោគខ្ពស់ ទៅលើគម្រោង ដែលមិនមានផលិតភាព។

គួរបញ្ជាក់ថា IMF បានឱ្យដឹងកាលពីខែធ្នូ ឆ្នាំមុនថា បំណុលពិភពលោកមានចំនួនសរុប ១៨៤ ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ដែលជាកម្រិតខ្ពស់បំផុត នៅលើកំណត់ត្រានាពេលនោះ៕ ដោយ ៖ ឈូក បូរ៉ា

To Top