ព័ត៌មានអន្តរជាតិ

វៀតណាម នឹងធ្វើមាតុភូមិនិវត្តន៍ សាកសពចំនួន ៣៩នាក់ ពីចក្រអង់គ្លេស

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសវៀតណាម បានឲ្យដឹងថា ខ្លួនកំពុងតែធ្វើការ ដើម្បីនាំយកសាកសព ចំនួន៣៩នាក់ ដែលឥឡូវនេះ បានកំណត់អត្តសញ្ញាណ ខណៈដែលជនជាតិវៀតណាម ត្រូវបានគេរកឃើញ នៅក្នុងរថយន្តដឹកទំនិញ១គ្រឿង នៅជិតទីក្រុងឡុងដ៍ កាលពីខែមុន នៅក្នុងករណីមួយ ដែលជាហានីភ័យ នៃការស្លាប់មនុស្សជនអន្តោប្រវេសន៍ខុសច្បាប់ មកកាន់តំបន់អឺរ៉ុប ។

ស្ថានទូតរបស់ប្រទេសវៀតណាម ប្រចាំនៅទីក្រុងឡុងដ៏ បាននិយាយថា ប្រតិភូរដ្ឋាភិបាលមួយរូប នៅក្នុង ប្រទេសអង់គ្លេសស្រាប់ បានធ្វើការសម្របសម្រួល ជាមួយក្រុមមន្ត្រី ដើម្បីទទួលយកសាកសព មកស្រុកកំណើត វិញ ។

ការនាំយកសាកសពទាំងនេះ ខណៈដែលប៉ូលិសអង់គ្លេស បានបញ្ជាក់ថា ការរកឃើញទាំងនោះ ត្រូវបានបង្កកនៅក្នុងរថយន្តដឹកទំនិញ កាលពីថ្ងៃទី២៣ ខែតុលា ដែលអ្នកទាំងអស់នោះ មកពីប្រទេសនៅអាស៊ីអាគ្នេយ៏ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top