បរទេស៖ អ្នកជំនួញជាមហាសេដ្ឋីគឺលោក Michael Bloomberg កំពុងពិចារណាក្នុងការ ប្រជែងយកតំណែងប្រធានាធិបតីរបស់ គណបក្សប្រជាធិបតេយ្យអាមេរិក។ ទីប្រឹក្សារបស់លោកនិយាយថា អតីតអភិបាលក្រុងញូវយ៉ក មានការព្រួយបារម្ភថា បេក្ខជនបច្ចុប្បន្នមិនទាន់ល្អគ្រប់គ្រាន់ឡើយ ដើម្បីផ្តួលលោកដូណាល់ ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា បុរសអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំឯកសារនៅសប្តាហ៍នេះ សម្រាប់តំណែងបេក្ខជនប្រធានាធិបតី ក្នុងបក្សប្រជាធិបតេយ្យនៅរដ្ឋ Alabama ។
សូមជម្រាបថា បេក្ខជនក្នុងគណបក្សប្រជាធិបតេយ្យសរុបចំនួន ១៧ នាក់ កំពុងប្រជែងគ្នាដើម្បីផ្តួលប្រធានាធិបតី ដូណាល់ ត្រាំ ។
ចំណែកអតីតអនុប្រធានាធិបតី លោក Joe Biden, សមាជិកព្រឹទ្ធសភានៃរដ្ឋ Massachusetts គឺ លោកស្រី Elizabeth Warren និងសមាជិកព្រឹទ្ធសភា Vermont Bernie Sanders គឺស្ថិតក្នុងចំណោមអ្នកនាំមុខគេ៕
ប្រែសម្រួលៈ ណៃ តុលា