ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ គ្រោងដាក់ពង្រាយជាផ្លូវការ​ យន្ដហោះចម្បាំងបំបាំងកាយ​ F-35A នៅខែក្រោយ

សេអ៊ូល៖​ ក្រុមមន្ត្រីបានឲ្យដឹងនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង​ គ្រោងនឹងរៀបចំពិធីមួយនៅខែក្រោយ​ ដើម្បីកត់សម្គាល់ការដាក់ពង្រាយ ប្រតិបត្តិការនៃយន្ដហោះចម្បាំងបំបាំងកាយ F-35A ជាផ្លូវការ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។ 

 រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបាននាំមកនូវយន្ដហោះចម្បាំងប្រភេទ F-35A ចំនួន ១០ គ្រឿងដោយចាប់ផ្តើមពី​ ២គ្រឿងនៅចុងខែមីនា​ ក្រោមផែនការដាក់ពង្រាយយន្តហោះជំនាន់ទី ៥ សរុបចំនួន ៤០ គ្រឿងរហូតដល់ឆ្នាំ២០២១ ។

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា​ “នៅថ្ងៃច័ន្ទយន្តហោះ F-35A ចំនួនពីរគ្រឿងបានមកដល់ទីនោះ ជាបណ្តុំចុងក្រោយហើយ ៣ គ្រងទៀតនឹងមកដល់ទីនេះនៅចុងឆ្នាំនេះ”៕

ដោយ​ ឈូក​ បូរ៉ា

To Top