ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបូលីវី ប្រកាសលាលែង ពីតំណែង ក្រោយពេលមេបញ្ជាការ កងទ័ព និងប៉ូលីស ជំរុញឱ្យចុះចេញ

បរទេស៖ មេបញ្ជាការ នៃកងកម្លាំង ប្រដាប់អាវុធបូលីវីលោក Williams Kaliman បានជំរុញឱ្យប្រធានាធិបតី Evo Morales ចុះចេញពីតំណែង ចំពេលមានបាតុកម្មប្រឆាំង រដ្ឋាភិបាលកំពុងបន្ត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការធ្វើបាតុកម្មនៅក្នុងប្រទេសបូលូវី បានបន្តកើតមាន ចាប់តាំងពីថ្ងៃទី ២០ ខែតុលាមក បន្ទាប់ពីប្រធានាធិបតី បូលីវីលោក Evo Morales ទទួលបានអាណតិ្តថ្មីដឹកនាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ ការប្រមូលផ្តុំបានធ្វើឱ្យមានភាព ចលាចលយ៉ាងឆាប់រហ័ស អមដោយឧប្បត្តិហេតុនៃការដុត និងការកាន់កាប់ អគាររួមទាំងការិយាល័យ សារព័ត៌មានរដ្ឋ។

របាយការណ៍ដែលមិនបានបញ្ជាក់ បានចាប់ផ្តើមផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យដោយអះអាងថា យន្ដហោះរបស់ លោក Evo Morale បានស្នើសុំផ្លូវហោះហើរទៅកាន់ប្រទេស អាហ្សង់ទីន។ រូបភាពនៃការរត់គេចខ្លួនដែលត្រូវបានគេចែកចាយ នៅលើគេហទំព័រ Twiter ៕ ប្រែសម្រួលៈ ណៃ តុលា

To Top