ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្ររកឃើញ ហ្វូស៊ីលសត្វអាយុ១២ លានឆ្នាំ ដោយមានជើង ជាប់ត្រង់ នៅចំកណ្តាល បេះដូងអឺរ៉ុប

អាឡឺម៉ង់៖អ្នកវិទ្យាសាស្ត្រ បាននិយាយថា តំណភ្ជាប់ដែលបាត់ រវាងមនុស្ស និងបុព្វបុរសដែលស្រដៀង នឹងមនុស្សបានរស់នៅ ប្រហែល ១២ លានឆ្នាំមុនត្រូវបានគេជីក នៅទីក្រុងបាវ៉ារៀ ប្រទេសអាឡឺម៉ង់ នេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

យោងតាមអ្នក ស្រាវជ្រាវថា សត្វចម្លែកនេះមានដៃ អាចនឹងព្យួរនៅលើដើមឈើ តែមានជើងដូចយើងដែរធ្វើឲ្យវាដូចជា “ សត្វស្វា និងមនុស្សនៅក្នុងតែមួយ” ។ របកគំហើញនេះផ្តល់ នូវរូបភាពដំបូងនៃដូនតាទូទៅរបស់ស្វា និងមនុស្សមើលទៅដូច ហើយហ្វូស៊ីលពី សម័យនេះកម្រមានណាស់។

អ្នកវិទ្យាសាស្ត្រដាក់ ឈ្មោះថា Danuvius guggenmosi បន្ទាប់ពីព្រះទន្លេ Celtic ចំពោះរកឃើញនៃសត្វមាន រាងធំទូលាយក៏រុញពេលវេលាកំណត់ នៅពេលដើរ២ជើង។ ផ្អែកលើរូបរាងនៃ ឆ្អឹងរបស់Danuvius អ្នកជំនាញបានសន្និដ្ឋានថា សត្វនេះបានផ្លាស់ប្តូរទៅតាមរបៀប ប្លែកមួយត្រូវបានគេដាក់ឈ្មោះថា“ ក្លៀកដៃជើងវែង” ។

ពួកគេពិពណ៌នាបច្ចេកទេស នេះថា ជាការរួមបញ្ចូល ទាំងការប្តូរពីមែកមួយ ទៅមែកមួយទៀត ដោយដើរលើដី ចំណែក Danuvius មានកម្ពស់ប្រហែល ៣ កន្លះ និងមានទម្ងន់ស្មើថ្ម៥ដុំ៕

ដោយ៖លី ភីលីព

To Top