ព័ត៌មានអន្តរជាតិ

ប្រេសិតកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិ ថ្កោលទោសលទ្ធផល ស្រាវជ្រាវរបស់ទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ ស្តីពីថាមពល នុយក្លេអ៊ែ

បរទេស៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងព្យុងយ៉ាង សូមធ្វើការច្រានចោលនូវលទ្ធផល រកឃើញរបស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ថ្កោលទោសចំពោះភាព ព្រងើយកន្តើយរបស់អង្គភាពរបស់អង្គការ សហប្រជាជាតិនេះ ចំពោះស្ថានភាពពិតក្នុង ប្រទេសរបស់លោក។

ថ្លែងនៅកិច្ចប្រជុំពេញអង្គទី៣០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម ស៊ុង បានច្រានចោលសំណើទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដែលសុំឲ្យធ្វើការផ្ទៀងផ្ទាត់ បញ្ជាក់នុយក្លេអ៊ែ និងការអនុវត្តនូវកិច្ចការពារ នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៨។

គួរបញ្ជាក់ថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានធ្វើការកត់សម្គាល់ឃើញ នូវប្រតិបត្តិការរ៉េអាក់ទ័រ នៅទីតាំង Yonbyon របស់ប្រទេសកូរ៉េខាងជើង ក្នុងរបាយការណ៍ឆ្នាំ២០១៨ ប៉ុន្តែលោក គីម ស៊ុង បាននិយាយថា កូរ៉េខាងជើង បានបន្តធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដោយមានជំនឿថា មានសន្តិភាពដ៏យូរអង្វែង នៅលើឧបទ្វីបកូរ៉េ៕ ប្រែសម្រួល៖ប៉ាង កុង

To Top