ប៉េកាំង៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃអង្គារទី ១២ ខែវិច្ឆិកាថា ការបញ្ចប់អំពើហឹង្សា នៅក្នុងទីក្រុងហុងកុង គឺជាការងារសំខាន់បំផុត របស់ទីក្រុង ខណៈដែលប្រព័ន្ធ ផ្សព្វផ្សាយរដ្ឋចិន បានថ្កោលទោស ការកើនឡើង នៃអំពើហឹង្សា និងបានជំរុញឱ្យប៉ូលីស ចាត់វិធានការឱ្យ កាន់តែតឹងរ៉ឹង។
យោងតាមសារព័ត៌មាន THE STRITSTIMES ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា គោលបំណងនេះគឺជា“ ការមូលមតិគ្នាទូលំទូលាយ” និង“ សិទ្ធិបញ្ចេញមតិខ្លាំងបំផុត” នៅក្នុងទីក្រុងហុងកុង។
នៅក្នុងការតវ៉ា ដែលបានបង្កទៅជាអំពើហិង្សា និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានថ្កោលទោស អំពើហឹង្សានៅហុងកុង ហើយប្រៀបធៀប អ្នកតវ៉ាទាំងអស់នោះ ទៅនឹងក្រុមឧទ្ទាម ISIS ផៀតផង។
សូមជម្រាបថា ក្រុមអ្នកតវ៉ាហុងកុង បានវាយប្រហារបណ្តាញ ដឹកជញ្ជូនរបស់ទីក្រុង ហុងកុង រយៈពេលពីរថ្ងៃ ដែលកើតឡើងកាលពី ថ្ងៃអង្គារ នៅពេលដែលមហាអំណាច លោកខាងលិច បានសម្តែងការ ព្រួយបារម្ភចំពោះ អំពើហឹង្សារីករាលដាល បន្ទាប់ពីប៉ូលីស បានបាញ់បាតុករវ័យក្មេងម្នាក់ និងបុរសម្នាក់ទៀត ដោយកាំភ្លើងគ្រាប់ពិត៕
ប្រែសម្រួលៈ ណៃ តុលា