ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី ៥,១រ៉ិចទ័រ វាយប្រហារភាគខាងលិច ប្រទេសប៉េរូ

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត៥,១រ៉ិចទ័រ បានអង្រួន ចម្ងាយ៦គីឡូម៉ែត្រស្ថិតនៅភាគខាងលិច និងភាគពាយព្យនៃក្រុង of Lampa របស់ប្រទេសប៉េរូ នៅវេលាម៉ោង ០០និង០៩នាទី ម៉ោងសកលនៅថ្ងៃពុធនេះ ។

គ្រោះរញ្ជួយដីនេះមានជម្រៅ រហូតដល់ ២០០.១គីឡូម៉ែត្រ ។

តាមការវាយតម្លៃបឋមឃើញថា មានកម្រិតរញ្ជួយដែលមានរង្វាស់១៥.៣៣១៩ដឺក្រេ នៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៧០.៤២១៩ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងលិច ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top