បរទេស ៖ កងកម្លាំងសន្តិសុខ អ៊ីស្រាអែល បាននិយាយប្រាប់ថា ខ្លួនទើបបានសម្លាប់មេដឹកនាំជាន់ខ្ពស់មួយ រូបរបស់ពួកជីហាដ ឥស្លាមប៉ាឡេស្ទីន នៅក្នុងដំណើរវាយប្រហារដ៏កម្រមួយ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បណ្ដាលឲ្យពួកសកម្មប្រយុទ្ធនោះ បាញ់រ៉ុកកែតប្រហែល៥០គ្រាប់ ចូលអ៊ីស្រាអែល ដើម្បីជាការសងសឹក ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា មេបញ្ជាការក្រុមជីហាដឥស្លាមជាន់ខ្ពស់ លោក ត្រូវបានសម្លាប់ទាំងយប់ នៅក្នុងតំបន់ហ្គាហ្សា ហើយមេបញ្ជាការរូបនេះ មានទំនាក់ទំនងទទួលខុសត្រូវ ចំពោះការវាយប្រហារអំពើ ភេរវកម្មជាច្រើន និងការបាញ់រ៉ុក កែតលើអ៊ីស្រាអែល នៅក្នុងប៉ុន្មានខែថ្មីៗនេះ និងមានបំណងធ្វើការ វាយប្រហារនាពេលខាងមុខនេះ។
យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពួកជីហាដឥស្លាម បាននិយាយយ៉ាងដូច្នេះថា “ការឆ្លើយតបរបស់យើង ចំពោះឧក្រិដ្ឋកម្មនេះ នឹងគ្មានដែនកំណត់នោះទេ” និងបានហៅការវាយប្រហារ របស់អ៊ីស្រាអែលនោះ ថាជាការប្រកាសសង្គ្រាមប្រឆាំងប្រជាជនប៉ាឡេស្ទីន៕
ប្រែសម្រួល៖ប៉ាង កុង
![](https://dap-news.com/wp-content/uploads/2019/11/251.jpg)
![](https://dap-news.com/wp-content/uploads/2019/11/252.jpg)
![](https://dap-news.com/wp-content/uploads/2019/11/253.jpg)
![](https://dap-news.com/wp-content/uploads/2019/11/254.jpg)
![](https://dap-news.com/wp-content/uploads/2019/11/255.jpg)
![](https://dap-news.com/wp-content/uploads/2019/11/256.jpg)
![](https://dap-news.com/wp-content/uploads/2019/11/257.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)