ព័ត៌មានអន្តរជាតិ

អាមេរិក គ្មានបំណង បញ្ចប់សម្ពន្ធភាព ជាមួយកងកម្លាំង ឃឺដស៊ីរី

បរទេស ៖ មន្ត្រីរដ្ឋបាល សហអាមេរិក ជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនមានបំណងចង់បញ្ចប់ សម្ពន្ធភាពរបស់ខ្លួន ជាមួយនឹងកងកម្លាំង លទ្ធិប្រជាធិបតេស្តឃឺដស៊ីរីនោះទេ ។

នៅមុនជំនួបរវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃពុធនេះ មន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិក ជាន់ខ្ពស់រូបនោះ បាននិយាយប្រាប់សន្និសីទ កាសែតមួយយ៉ាងដូច្នេះថា “មិនមានបំណងចង់ឲ្យ សហប្រតិបត្តិការនោះចប់នោះទេ”។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ការថ្លែងបែបនេះ គឺជាការរុញច្រានចោល នូវការទាមទាររបស់ទីក្រុងអង់ការ៉ា ដែលឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់គំាទ្រដល់កងកម្លាំងឃឺដ ដែលតួកគីចាត់ទុកថា ជាទង្វើប្រកបដោយអរិភាព៕
ប្រែសម្រួល៖ប៉ាង កុង

To Top