ព័ត៌មានអន្តរជាតិ

រន្ធត់! ក្រឡាប់រថយន្តក្រុង ធ្លាក់ចូលជ្រោះ ដ៏ជ្រៅមួយនៅប៉េរូ ស្លាប់តិចបំផុត១៩នាក់

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប៉ូលិសជាតិរបស់ប្រទេស ប៉េរូ បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង បានធ្លាក់ចូលក្នុងជ្រោះមួយ កាលពីថ្ងៃអង្គារ នៅភាគខាង អគារ La Libertad ជើងនៃប្រទេសប៉េរូ ដែលបណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១៩នាក់ និង២៥នាក់ ផ្សេងទៀតបានរងរបួស ។

លោក Luis Convenas ប្រធានការិយាល័យប៉ូលិសជាតិ បាននិយាយថា រថយន្តក្រុងបានបុក ហើយធ្លាក់ចូលក្នុង ជ្រោះកាលពីព្រឹកថ្ងៃអង្គារ ដែលមានជម្រៅប្រមាណ៣០០ម៉ែត្រ ដែលរថយន្តនេះគោលដៅឆ្ពោះទៅក្រុង Trujillo ភាគខាងជើងនៃក្រុងលីម៉ា ។

លោក Convenas បានប្រាប់ដល់កម្មវិធីវិទ្យុរបស់ប៉េរូថា ឧប្បតិ្តហេតុកើតឡើង ប្រហែលជាបណ្តាលមកពី មានការចុះអ័ព្ទយ៉ាងក្រាស់ នៅក្នុងតំបន់នោះ ។
យ៉ាងណាមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top