ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដាក់ប្រើប្រាស់ កម្មវិធីសិក្សា លើទូរស័ព្ទដៃថ្មី

បរទេស ៖ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានអភិវឌ្ឍបង្កើត នូវប្រព័ន្ធគាំទ្រការសិក្សារួមមួយ ដែលអាចចូលបើកមើល ដោយទូរស័ព្ទស្មាតហ្វូនក្នុងស្រុក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ។

ទីភ្នាក់ងារផ្សព្វផ្សាយព័ត៌មាន ទីក្រុងព្យុងយ៉ាង ឈ្មោះ Meari បាននិយាយនៅថ្ងៃអង្គារថា កម្មវិធីទូរស័ព្ទចល័ត “Munmyong” នេះ អាចទាញយកដាក់ចូលក្នុងទូរស័ព្ទចល័ត និងត្រូវបានអភិវឌ្ឍបង្កើតឡើង នៅមជ្ឈមណ្ឌលចែករំលែក ផលិតផលវៃឆ្លាត Munmyong ដែលដំណើរការដោយរដ្ឋ។

ក្រៅពីនោះ តាមសេចក្តីរាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកុម្មុយនិស្តឯកោនោះ ក៏បាននិយាយបញ្ជាក់ប្រាប់ផងដែរថា ក្រុមអ្នកអភិវឌ្ឍ កំពុងតែធ្វើការស្រាវជ្រាវស្វែង រកវិធីឲ្យប្រជាជនប្រើប្រាស់កម្មវិធី លើទូរស័ព្ទចល័តនោះ នៅពេលដែលមិនភ្ជាប់អ៊ីនធឺណេត៕
ប្រែសម្រួល៖ប៉ាង កុង

To Top