ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង​ ជំរុញឲ្យអាមេរិក​ អនុវត្ដកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូល នៅសឹង្ហបុរី​ ខណៈជិតដល់ថ្ងៃផុតកំណត់កិច្ចចរចា

សេអ៊ូល៖​ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ នៅអង្គការសហប្រជាជាតិ​ បានជំរុញឱ្យសហរដ្ឋអាមេរិក​ អនុវត្តកិច្ចព្រមព្រៀងកាលពីឆ្នាំមុនរវាងមេដឹកនាំកូរ៉េខាងជើងលោកគីម​ ជុងអ៊ុន​ និងប្រធានាធិបតីអាមេរិក​លោក​ ដូណាល់​ ត្រាំ​ ដោយថាប្រទេសទាំងពីរមានការរីកចម្រើនតិចតួចនៅក្នុងទំនាក់ទំនងដោយសារតែ“ ការបង្កហេតុនយោបាយ​ និងយោធា  “ដោយអាមេរិក។ 

 ឯកអគ្គរដ្ឋទូតលោក​ គីម​ សុង​ បានធ្វើការរិះគន់យ៉ាងខ្លាំងនៅក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ​ ស្តីពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ​ ដែលជាអង្គការមួយដែលលោក​ បានចោទប្រកាន់ពីបទ“ ភាពល្ងង់ខ្លៅនៃភាពពិត​ ដែលកំពុងកើតមាននៅឧបទ្វីបកូរ៉េ” ។

 លោកគីម​ ជុងអ៊ុន​ និងលោក ដូណាល់​ ត្រាំ បានបើកកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសសឹង្ហបូរី កាលពីខែមិថុនា​ ឆ្នាំ២០១៨ ហើយបានយល់ព្រម“ ធ្វើការឆ្ពោះទៅរក” ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ​ ជាថ្នូរនឹងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក៕

ដោយ​ ឈូក​ បូរ៉ា

To Top