វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថាសហរដ្ឋអាមេរិកកំពុងខិត ជិតនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយផ្នែកជាមួយប្រទេសចិន ខណៈដែលបានបញ្ជាក់ជាថ្មីថា មានតែកិច្ចព្រមព្រៀងមួយ ដែលផ្តល់ផលប្រយោជន៍ដល់កម្មករអាមេរិកប៉ុណ្ណោះ ដែលអាចទទួលយកបាន។
ទោះបីជាការប្រកាសរបស់លោក ត្រាំ កាលពីខែមុនអំពីកិច្ចព្រមព្រៀង“ ដំណាក់កាលមួយ” ជាមួយប្រទេសចិន ក៏ដោយក៏ការប្រេះឆាមួយត្រូវបានលាតត្រដាង រវាងប្រទេសទាំងពីរ លើការគ្រប់គ្រងពន្ធគយ ដែលមានស្រាប់ដែលបាន ដាក់លើទំនិញរបស់គ្នាទៅវិញទៅមកចំពេលមាន សង្គ្រាមពាណិជ្ជកម្មកើនឡើង។
លោក ត្រាំ បានឲ្យដឹងនៅក្នុងការថ្លែងសុន្ទរកថា នៅទីក្រុងញូវយ៉កដោយអះអាងថាសហរដ្ឋអាមេរិក នឹងក្លាយជាភាគីដែលត្រូវសម្រេចចិត្តថាតើត្រូវធ្វើកិច្ចព្រមព្រៀង ឬអត់កិច្ចព្រមព្រៀងមួយ នៅទីក្រុងញូវយ៉កថា“ យើងកាន់តែខិតជិតហើយ ទទួលយកតែកិច្ចព្រមព្រៀងប្រសិនបើវាល្អ សម្រាប់សហរដ្ឋអាមេរិក និងកម្មករ និងក្រុមហ៊ុនដ៏អស្ចារ្យរបស់យើង”៕
ដោយ ឈូក បូរ៉ា