ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង ងាកទៅពង្រឹង ទំនាក់ទំនងជាមួយ វៀតណាម ខណៈមិនរំពឹងវិជ្ជកមានលេីជំនួប មួយទៀតជាមួយលោក ត្រាំ

សេអ៊ូល៖ ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃសភាអាមេរិក បានអំពាវនាវឱ្យមានកិច្ចចរចាយ៉ាងស្វិតស្វាញ ជាមួយប្រទេសកូរ៉េខាងជើងដោយថា លោកមិនជឿថាជំនួបមួយទៀតរវាង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួយដល់កិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់របបនេះឡើយ។

លោក Eliot Engel (D-NY) បានធ្វើការកត់សម្គាល់នេះខណៈ ការចរចាការរំសាយអាវុធរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានជាប់គាំងចាប់តាំង ពីកិច្ចប្រជុំកំពូលគ្មានកិច្ចព្រមព្រៀងរវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅប្រទេសវៀតណាមកាលពីខែកុម្ភៈ។

ប្រទេសកូរ៉េខាងជើង បានព្រមានថា ខ្លួននឹងរង់ចាំរហូតដល់ចុងឆ្នាំ ដើម្បីឲ្យសហរដ្ឋអាមេរិក ដាក់ចេញមកនូវសំណើ ថ្មី ដែលអាចទទួលយកបាន៕ ដោយ ឈូក បូរ៉ា

To Top