ព័ត៌មានអន្តរជាតិ

នាវាចម្បាំង បំពាក់មីស៊ីល អាមេរិកមួយគ្រឿង ធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់

បរទេស ៖ នាវាចម្បាំង ប្រដាប់ដោយគ្រាប់មីស៊ីល នាំផ្លូវរបស់សហរដ្ឋអាមេរិក មួយគ្រឿង នៅពេលថ្មីៗនេះ បានធ្វើដំណើរឆ្លង កាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅចន្លោះកោះតៃវ៉ាន់និងប្រទេសចិន នេះបើយោងតាមការចុះផ្សាយព័ត៌មាន របស់កាសែត UPI នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីក្រុងប៉េកាំង កាលពីមុន ធ្លាបបាន់ធ្វើការថ្កោល ទោសរិះគន់ ចំពោះប្រតិបត្តិការស្រដៀងគ្នានេះ ថា ជាការអនុវត្តខុស និងជាសកម្មភាពបង្កហេតុ។

ទីភ្នាក់ងារសារព័ត៌មាន Stars and Stripes បានរាយការណ៍នៅថ្ងៃពុធសប្ដាហ៍នេះថា លោកមេបញ្ជាការកងនាវាចម្បាំងលេខ៧អាមេរិក Reann Mommsen បានមានប្រសាសន៍ថា នាវាចម្បាំង USS Chancellorsville បានធ្វើនាវាចរណ៍កាត់តាមច្រកសមុទ្រនោះ ក្នងអំឡុងបេសកកម្មធម្មតាមួយ ដែលស្របទៅតាមច្បាប់អន្តរជាតិ។

បណ្ដាញទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា នាវាចម្បាំងសហរដ្ឋអាមេរិកនេះ កំពុងតែធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ត្រឹមតែ៥៣ថ្ងៃបន្ទាប់ពីនាវាអាមេរិក USS Antietam បានធ្វើដំណើរកាត់តាមតំបន់នោះ កាលពីចុងខែកញ្ញា៕
ប្រែសម្រួល៖ប៉ាង កុង

To Top